ខ្លីៗក្នុងការបង្កើតប្លក់តាម weebly

សព្វថ្ងៃមានក្រុមហ៊ុនជាច្រើនដែលផ្ដល់ជូននូវវ៉ិបសាយ ជាលក្ខណៈប្លុកដោយឥតគិតថ្លៃសម្រាប់ការ hosting ដែលគេនិយមប្រើមានដូចជាៈ WordPress, Blogspot, Webgarden, Weebly … ។
តើអ្វីទៅជា weebly? weebly ជាកម្មវិធីនៅលើអ៊ីនធឺណែតដែលអាចឱ្យយើងសាងសង់គេហទំព័រដោយមិនបាច់មានចំណេះដឹង ឬបទពិសោធន៍ផ្នែកភាសាបង្កើតវ៉ិបសាយឡើយ។ ចំពោះរបៀបប្រើប្រាស់វិញ បងប្អូនអាចលើក ចាប់ដាក់នូវអ្វីដែល weebly ផ្ដល់ Tools  មកឱ្យស្រាប់ៗ ដោយយើងមិនបាច់មានជំនាញផ្នែកបង្កើតគេហទំព័រក៏បានដែរ … ។ ចំពោះប្លុក weebly សព្វថ្ងៃមានមនុស្សជាង ៦លាននាក់ និង
មានក្រុមហ៊ុនជំនួញតូចៗជាច្រើន ដែលប្រើប្រាស់វាដើម្បីធ្វើការផ្សព្វផ្សាយនូវព័ត៌មាននៅលើអ៊ីនធឺណែត ពីព្រោះតែវាបានផ្ដល់នូវគំរូ (Template) ស្អាតៗជាច្រើន និងមានលក្ខណៈជា Dynamic ហើយនៅពេលដែលបង្កើតគឺវាពិតជាមានដំណើរលឿនជាងប្លុកដទៃៗទៀត (ចំណេញពេលក្នុងការសរសេរព័ត៌មាន)។