ជាធម្មតាធុងសម្រាម (Recycle-bin) នៅលើ Desktop នៃកុំព្យួទ័ររបស់យើង មិនអាចធ្វើការលុប ឬយកចេញបានទេ។ ប៉ុន្តែថ្ងៃនេះ ខ្មែរវីដេអូអាយធី អាចជួយលោកអ្នកក្នុងការយកវាចេញបាន ដោយយើងចូលទៅបន្ថែមកូដនៅលើ Registry ។
- ចូលទៅបើក Run => វាយពាក្យ Regidit
- ចូលទៅកាន់ទីតាំង HKEY_ LOCAL_MACHINE\SOFTWARE\Microsoft\Windows\
Current Version\Explorer\HideDesktop Icons\NewStartPanel - នៅផ្នែកខាងស្ដាំនៃផ្ទាំងទទេ សូមចុចម៉ៅស្ដាំ យកពាក្យ New => DWORD (32-bit) Value
- ដាក់ឈ្មោះថា {645FF040-5081-101B-9F08-00AA002F954E}
- ចុចពីរដងលើវា ហើយប្ដូរពីលេខ 0 ទៅជាលេខ 1 វិញ
- បន្ទាប់មកទៀតចូលទៅកាន់ Desktop ហើយ Refresh ជាការស្រេច។
ចំណាំ ប្រសិនបើលោកអ្នកចង់ឱ្យវាបង្ហាញវិញ សូមប្ដូរពីលេខ 1 ទៅលេខ 0 វិញ ។
Comments
Post a Comment
សូមធ្វើការបញ្ចេញមតិខាងក្រោមៈ